ជ្រើសរើសភាសា: Khmer Khmer English English

ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



សិក្ខាសាលាផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត, និងផែនការថវិកាសម្រាប់ឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត, និងផែនការថវិកាសម្រាប់ឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញពាក់ព័ន្ធនៃ អ.គ.ហ. និងតំណាងពីគ្រប់អង្គភាពអនុវត្តកម្មវិធីកែទម្រង់ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥ សរុបប្រមាណជា ១២០នាក់។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងផែនការថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងផែនការថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ដែលជាប្រធានកម្មវិធី, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកា នៃកសហវ.។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិនិត្យ និងពិភាក្សានីត្យានុកូលភាពគម្រោងថវិកា ឆ្នាំ២០២៧ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

នារសៀលថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និង លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សានីត្យានុកូលភាពគម្រោងថវិកា ឆ្នាំ២០២៧ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អមដោយអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី” ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃរដ្ឋបាលស្រុក និងអង្គភាពពាក់ព័ន្ធ
នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី” ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃរដ្ឋបាលស្រុក និងអង្គភាពពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥) របស់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥) របស់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងឯកឧត្ដម សុខ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃកសហវ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រីតំណាងក្រសួង ស្ថាប័ន តំណាងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងណែនាំ ពិនិត្យ ផ្គូផ្គង និងវាយតម្លៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងការកត់ត្រានូវទ្រព្យសម្បត្តិរដ្ឋ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ស្របតាមនីតិវិធី។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើ “វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦” តាមរយ:ប្រព័ន្ធវីដេអូ Zoom

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើ “វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦” តាមរយ:ប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបើក «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ច ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និង សមិទ្ធផលក្នុងរយៈពេល ៥ឆ្នាំ»

នាព្រឹកថ្ងៃអង្គារ​ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីបើក «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ច ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ  និង សមិទ្ធផលក្នុងរយៈពេល ៥ឆ្នាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាស្តីពីការរៀបចំរបាយការណ៍វិភាគ SWOT និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសមត្ថភាពជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាថ្ងៃអង្គារ​ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារCOURTYARD ខេត្តសៀមរាប, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការរៀបចំរបាយការណ៍វិភាគ SWOT និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសមត្ថភាពជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងអគ្គលេខាធិការដ្ឋាន នៃ កសហវ., អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល”

នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល” ក្រោមអធិបតីភាពរបស់ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការប្រចាំ កសហវ. និងឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់អង្គភាពនៅថ្នាក់មូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ តំណាងអង្គភាពក្រោមឱវាទ និង ក្រោមអាណាព្យាបាល កសហវ. ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្ដីពីការជំរុញការប្រមូលចំណូលសារពេីពន្ធ​ និងចំណូលមិនមែនសារពេីពន្ធ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង,លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និង លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការជំរុញការប្រមូលចំណូលសារពេីពន្ធ​ និងចំណូលមិនមែនសារពេីពន្ធ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ​ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់លែង, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងមានការចូលរួមពី លោក យ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករសរុបចំនួន ៣០០នាក់។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាលើស្ថានភាព និងតម្រូវការជាក់ស្ដែងក្នុងរចនាសម្ព័ន្ធរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នារសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើស្ថានភាព និងតម្រូវការជាក់ស្ដែងក្នុងរចនាសម្ព័ន្ធរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន និងបណ្ដាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ផងដែរ។
កិច្ចប្រជុំខាងលើនេះប្រព្រឹត្តទៅក្នុងគោលបំណងអនុវត្តវិធានការបន្ទាន់ឆ្លើយតបចំពោះការបាត់បង់ក្របខណ្ឌមន្ត្រីរាជការនៅបណ្តាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដោយកត្តាមួយចំនួនដូចជា: ចូលនិវត្តន៍ មរណភាព លាឈប់ និងស្ថានភាពប្រែប្រួលរដ្ឋបាលផ្សេងៗជាដើម ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការកំណត់ឱ្យច្បាស់លាស់អំពីតម្រូវការធនធានមនុស្ស ធៀបនឹងទំហំការងាររបស់អង្គភាពជាក់ស្តែង ដើម្បីអនុវត្តមុខងារភារកិច្ច និងធានានិរន្តរភាពការងាររបស់បណ្តាអង្គភាព។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាស្ដីពី ការសិក្សាវាយតម្លៃលើស្ថានភាពផលិតកម្មចំណីសត្វ និងជីកសិកម្ម សម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញ

នាព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី ការសិក្សាវាយតម្លៃលើស្ថានភាពផលិតកម្មចំណីសត្វ និងជីកសិកម្ម សម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញ ក្រោមការដឹកនាំដោយ លោកស្រី ហង់ វិសុទ្ធ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគោលនយោបាយ និងសហការី ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត សរុបចំនួន ៨រូប។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នាព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងអគ្គលេខាធិការដ្ឋាន នៃ កសហវ., អគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, និងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព និងលទ្ធផលគន្លឹះ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិនិត្យលទ្ធផលបូកសរុបគម្រោងថវិកាឆ្នាំ២០២៧ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ

នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦​ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ, លោក អ៊ូ ជួបកុសល ប្រធានប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលបូកសរុបគម្រោងថវិកាឆ្នាំ២០២៧ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្ដមរដ្ឋលេខាធិការ ជាប្រធានកម្មវិធី នៃកសហវ.។ កិច្ចប្រជុំកម្រិតប្រធានកម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ដោយមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី "ការប្រើប្រាស់មុខងាររៀបចំ ផែនការថវិកា និង ការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង” ជូនរដ្ឋបាលរាជធានី-ខេត្ត

នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ, តំណាង​មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី "ការប្រើប្រាស់មុខងាររៀបចំ ផែនការថវិកា និង ការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង” ជូនរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាលើគម្រោងថវិកាឆ្នាំ២០២៧ របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងថវិកាឆ្នាំ២០២៧ របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ កសហវ.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ទាំង២៥ និងមន្រ្តីជំនាញពាក់ព័ន្ធ សរុបប្រមាណ ១៥០រូប។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០០៨ សហវ.សរណ.អហក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសការររៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧ ជូនមន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០០៨ សហវ.សរណ.អហក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសការររៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧ ជូនមន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និង លោក ជូ សុជាតិ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង ក្រុង ស្រុក លោកនាយកទីចាត់ការហិរញ្ញវត្ថុ លោក លោកស្រី មេឃុំ ចៅសង្កាត់ ជំនួយការហិរញ្ញវត្ថុ ឃុំ សង្កាត់ លោក លោកស្រី មន្រ្តីជំនាញមន្ទីរសហវខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត សរុបប្រមាណ ២០០នាក់។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាស្តីពី “ការតម្រង់ទិសលេីការងារសិ្ថតិ​ សេដ្ឋកិច្ចនៅមូលដ្ឋាន​ ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ រាជធានី​ ខេត្ត”
នាថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០២៦​ នៅខេត្តព្រះសីហនុ, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពងឆ្នាំង បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការតម្រង់ទិសលេីការងារសិ្ថតិ​ សេដ្ឋកិច្ចនៅមូលដ្ឋាន​ ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ រាជធានី​ ខេត្ត” ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ​ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ លោក លោកស្រីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និងលោក លោកស្រីតំណាងមន្ទីរសហវ. រាជធានី ខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០២៦។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០២ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្នុងខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) សហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ដកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) និងលោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ឆ្នាំង។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
«សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦, នៅអគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានអញ្ជើញចូលរួមក្នុង«សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី "ការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ"
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគាររស្មីសុខាញូយ៉ក, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ខេត្ត អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី "ការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ" ក្រោមអធិបតីភាព លោក ង៉ោ ដាឡែន អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មុី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) និងលោកស្រី ប៊ន សុភី អភិបាលរងខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ,​ តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បាន​អញ្ជើញចូលរួមកិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ព្រមទាំងមានការចូលរួមពីប្រធានកម្មវិធី និងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំសំណេះសំណាល និងប្រគល់កុំព្យូទ័រជូនដល់រដ្ឋបាលឃុំ-សង្កាត់ សម្រាប់ប្រើ​​​ប្រាស់ក្នុងការបញ្ចូលទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈប្រព័ន្ធ SARMIS

ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មានរៀបចំកិច្ចប្រជុំសំណេះសំណាល និងប្រគល់កុំព្យូទ័រជូនដល់រដ្ឋបាលឃុំ-សង្កាត់ សម្រាប់ប្រើ​​​ប្រាស់ក្នុងការបញ្ចូលទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈប្រព័ន្ធ SARMIS ក្រោមអធិបតី លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ហុិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ តំណាងរដ្ឋបាលឃុំ-សង្កាត់ និងជំនួយការហិរញ្ញវត្ថុឃុំ-សង្កាត់ ចំនួន ៣១។
កិច្ចប្រជុំសំណេះសំណាលនេះ ក្នុងគោលបំណងប្រគល់កុំព្យូទ័រ ដែលអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់មកតាមរយៈមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចំនួន ៣១ គ្រឿង ដើម្បីប្រគល់ជូនដល់រដ្ឋបាលឃុំ-សង្កាត់ បំពេញកិច្ចការប្រចាំថ្ងៃ និងជាពិសេសសម្រាប់ប្រើប្រាស់ការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង» ដើម្បីលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងដល់សាធារណជន និងពង្រឹងទំនុកចិត្តលើសេវាធានារ៉ាប់រងនៅកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុវណ្ណភូមិ មុន្នី ខេត្តកំពង់ឆ្នាំង, លោក តូង ម៉េងធួន ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន និងសហការី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង» ដើម្បីលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងដល់សាធារណជន និងពង្រឹងទំនុកចិត្តលើសេវាធានារ៉ាប់រងនៅកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី តាន់ លីនណា អគ្គនាយករងនៃ និយ័តករធានារ៉ាប់រងកម្ពុជា តំណាងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជនជាច្រើនរូប។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីគណនេយ្យសាធារណៈ ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីគណនេយ្យសាធារណៈ ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ។
ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមការអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង ឯកឧត្តម ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាមសរុបប្រមាណ ១១០ នាក់ ។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

នារសៀលថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា គ.ស.២០២៦, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃអ.គ.ហ.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងអគ្គលេខាធិការដ្ឋាន នៃ កសហវ., អគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។



អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
វគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី " វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណ:" ជូនអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត
នាព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី " វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណ:" ជូនអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត​បាត់ដំបង។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយបន្តប្រកាសលេខ ១១៥៨ សហវ.ប្រក.អរតន ស្ដីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកា និងខ្លឹមសារសង្ខេប នៃប្រកាសលេខ ៧៥០ សហវ.ប្រក.អល ជូនមន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំគ.៨ សាលាខេត្តកំពង់ឆ្នាំង, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សហការជាមួយរតនាគារខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយបន្តប្រកាសលេខ ១១៥៨ សហវ.ប្រក.អរតន ស្ដីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកា និងខ្លឹមសារសង្ខេប នៃប្រកាសលេខ ៧៥០ សហវ.ប្រក.អល ជូនមន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ឈិន លីមពិសាល ប្រធានរតនាគារខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង ក្រុង ស្រុក តំណាងទីចាត់ការហិរញ្ញវត្ថុ លោក លោកស្រី មេឃុំ ចៅសង្កាត់ ជំនួយការហិរញ្ញវត្ថុ ឃុំ សង្កាត់ លោក លោកស្រី មន្រ្តីជំនាញ នៃមន្ទីរសហវខេត្ត និងមន្ទីរជុំវិញខេត្ត ប្រមាណ ២០០នាក់។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
ការវាយតម្លៃនូវទីតាំងជាក់ស្តែងរបស់អង្គភាពជ័យលាភីផ្តល់សេវាធារណៈគំរូសម្រាប់វិស័យអប់រំ នៅសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ

នាព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានញ្ជើញចូលរួមជាមួយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ វិស័យអប់រំ ចុះធ្វើការវាយតម្លៃនូវទីតាំងជាក់ស្តែងរបស់អង្គភាពជ័យលាភីផ្តល់សេវាធារណៈគំរូសម្រាប់វិស័យអប់រំ នៅសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រោមការដឹកនាំដោយ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានប្រតិភូ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក យិន សាវ៉េន អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងសហគមន៍ជាច្រើនផងដែរ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីការប្រើប្រាស់ FMIS” ដើម្បីលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តនីតិវិធីហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ, មន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីការប្រើប្រាស់ FMIS” ដើម្បីលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តនីតិវិធីហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលប្រជុំធំ អគារ (ឃ), លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល អមដោយ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រធាន-អនុប្រធាន សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ សមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំចាប់ផ្តើមការងារសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅខេត្តកំពង់ឆ្នាំង សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ តាមរយ:ប្រព័ន្ធវីដេអូZoom
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក សឹង ស៊ីថារិទ្ធ ប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តដឹកនាំដោយ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត ក្នុងកិច្ចប្រជុំចាប់ផ្តើមការងារសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅខេត្តកំពង់ឆ្នាំង សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ តាមរយ:ប្រព័ន្ធវីដេអូZoom ក្រោមអធិបតីភាព ឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខាធិការ នៃអាជ្ញាធរសវនកម្មជាតិ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈ ដំណាក់កាលទី៤
នាថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ នៅអគារអគ្គនាយកដ្ឋានពន្ធដារ (GDT Tower), លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្ដីពីការជំរុញការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ឆ្នាំង, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការជំរុញការប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈ ដំណាក់កាលទី៤
នាព្រឹកថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦ នៅអគារអគ្គនាយកដ្ឋានពន្ធដារ (GDT Tower), លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបិទវគ្គសិក្សាឆ្នាំ២០២៥ និង បើកវគ្គសិក្សាឆ្នាំ២០២៦ នៃ «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង»
នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក លោកស្រី ជាសិក្ខាកាមនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចំនួន ៥រូប បានចូលរួមពិធីបិទវគ្គសិក្សាឆ្នាំ២០២៥ និង បើកវគ្គសិក្សាឆ្នាំ២០២៦ នៃ «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ២០២៥ និង សិក្ខាកាមគោលដៅឆ្នាំ២០២៦ ជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ មកពីក្រសួងស្ថាប័ន រួមទាំងមន្ទីរជំនាញ, គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយ លិខិតបទដ្ឋានពាក់ព័ន្ធ និងជំរុញការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ការលើកសំណើកែសម្រួលដីលម្អៀង និងគម្រោងជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនមន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត (គ.៨), មានកិច្ចប្រជុំផ្សព្វផ្សាយ លិខិតបទដ្ឋានពាក់ព័ន្ធ និងជំរុញការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ការលើកសំណើកែសម្រួលដីលម្អៀង និងគម្រោងជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនមន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ីវ សារិន្ទ នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង និងលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងរដ្ឋបាលខេត្ត, តំណាងមន្ទីរ-អង្គភាពជំនាញ ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សរុបប្រមាណចំនួន ២០០នាក់។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពីការបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
នាព្រឹកថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦, នៅសណ្ឋាគារសុខាភ្នំពេញ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពីការបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ នៃកសហវ. និងជាសហប្រធានគណៈកម្មការអន្តរក្រសួង។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពី​ ការតាមដាន​ ត្រួតពិនិត្យ​ និងវាយតម្លៃលេីការគ្រប់គ្រង​ និងការប្រេីប្រាស់ទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
នាព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី​ ការតាមដាន​ ត្រួតពិនិត្យ​ និងវាយតម្លៃលេីការគ្រប់គ្រង​ និងការប្រេីប្រាស់ទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ.) និងជាប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ក.គ.ម.) ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ​ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានប្រចាំការ និងជាប្រធាន (គ.ប.ទ.) និង(ក.គ.ម.) ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការ អនុប្រធាន គ.ប.ទ និងក.គ.ម. និង​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ តំណាងអង្គភាពពាក់ព័ន្ធទាំងថ្នាក់កណ្តាល​ និងថ្នាក់មូលដ្ឋាន។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកកំពង់លែង
នារសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់លែង, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកកំពង់លែង ក្រោមការដឹកនាំដោយ លោកស្រី គង់ ចន្ថា អភិបាលរងស្រុក និងក្រុមការងារនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងការចូលរួមពីតំណាងរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកបរិបូណ៌
នាថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកបរិបូណ៌, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកបរិបូណ៌ ក្រោមការដឹកនាំដោយក្រុមការងារនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងការចូលរួមពីតំណាងរដ្ឋបាលស្រុក រដ្ឋបាលឃុំ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ជូនអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ជូនអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកាទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានផងដែរ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកសាមគ្គីមានជ័យ
នារសៀលថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកសាមគ្គីមានជ័យ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកសាមគ្គីមានជ័យ ក្រោមការដឹកនាំដោយ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងការចូលរួមពីតំណាងរដ្ឋបាលស្រុក រដ្ឋបាលឃុំ និងមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលក្រុង/ស្រុក និងគ្រប់ឃុំ-សង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង និងស្រុកទឹកផុស
នាព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, មានរៀបចំកិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលក្រុង/ស្រុក និងគ្រប់ឃុំ-សង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង និងស្រុកទឹកផុស ក្រោមការដឹកនាំដោយ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងការចូលរួមពីតំណាងរដ្ឋបាលស្រុក រដ្ឋបាលឃុំ-សង្កាត់ និងមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុករលាប្អៀរ
នារសៀលថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុករលាប្អៀរ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុករលាប្អៀរ ក្រោមការដឹកនាំដោយ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងការចូលរួមពីតំណាងរដ្ឋបាលស្រុក រដ្ឋបាលឃុំ និងមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកកំពង់ត្រឡាច
នាព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់ត្រឡាច, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំស្តីពី ការធ្វើរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលឃុំ/សង្កាត់ ជូនរដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកកំពង់ត្រឡាច ក្រោមការដឹកនាំដោយ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងការចូលរួមពីតំណាងរដ្ឋបាលស្រុក រដ្ឋបាលឃុំ និងមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំមុខតំណែងវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង
នារសៀលថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំមុខតំណែងវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ និងឯកឧត្តម ជា វុធណា រដ្ឋលេខាធិការ  ព្រមទាំងមានការចូលរួមពីឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងតំណាងអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមជាមួយនឹងបណ្ដាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ផងដែរ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០២ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០០៥ អសហ ប្រក ស្តីពីការរៀបចំរបាយការណ៍ប្រចាំឆ្នាំរបស់បុគ្គលរាយការណ៍ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ព្រមទាំងទម្រង់របាយការណ៍ប្រចាំខែរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នាថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ គ.ស.២០២៦ នៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.),
លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០០៥ អសហ ប្រក ស្តីពីការរៀបចំរបាយការណ៍ប្រចាំឆ្នាំរបស់បុគ្គលរាយការណ៍ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ព្រមទាំងទម្រង់របាយការណ៍ប្រចាំខែរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ លោក សយ ជីវិន អគ្គនាយករងនៃ ន.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ត្រីជំនាញ ព្រមទាំង លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៧ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីបច្ចេកទេស នៃការអនុវត្តប្រព័ន្ធ SARMIS ជំនាន់ថ្មី (Version 2) ជូនដល់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលខេត្ត ក្នុងខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីបច្ចេកទេស នៃការអនុវត្តប្រព័ន្ធ SARMIS ជំនាន់ថ្មី (Version 2) ជូនដល់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលខេត្ត ក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងរដ្ឋបាលខេត្ត, តំណាងមន្ទីរ-អង្គភាពជំនាញ ក្នុងខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
កិច្ចប្រជុំផ្យព្វផ្សាយនេះក្នុងគោលបំណង បញ្ច្រៀបការយល់ដឹង ក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS ជំនាន់ថ្មី (Version2) ដើម្បីឱ្យការកត់ត្រាទ្រព្យសម្បត្តិរបស់រដ្ឋ មានប្រសិទ្ធភាព ច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមនីតិវិធី។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
វគ្គបណ្តុះបណ្តាលបន្តស្តីពី ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (SARMIS) ជូនដល់រដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកជលគិរី
នាព្រឹកថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋបាលឃុំកំពង់អុស, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តស្តីពី ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (SARMIS) ជូនដល់រដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកជលគិរី ក្រោមអធិបតីភាព លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក យន់ ចំរើន អភិបាលរងស្រុកជលគិរី ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋបាលស្រុក, តំណាងរដ្ឋបាលឃុំ និងជំនួយការហិរញ្ញវត្ថុឃុំ នៃស្រុកជលគិរី និងមន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើង ក្នុងគោលបំណងជំរុញការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់អាជ្ញាធរកាន់កាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាព ច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមនីតិវិធី។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
វគ្គបណ្តុះបណ្តាលបន្តស្តីពី ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (SARMIS) ជូនដល់រដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកសាមគ្គីមានជ័យ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកសាមគ្គីមានជ័យ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តស្តីពី ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (SARMIS) ជូនដល់រដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកសាមគ្គីមានជ័យ ក្រោមអធិបតីភាព លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោកស្រី ជា ម៉ៅ អភិបាលរងស្រុកសាមគ្គីមានជ័យ ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋបាលស្រុក,  តំណាងរដ្ឋបាលឃុំ និងជំនួយការហិរញ្ញវត្ថុឃុំ នៃស្រុកសាមគ្គីមានជ័យ និងមន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើង ក្នុងគោលបំណងជំរុញការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់អាជ្ញាធរកាន់កាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាព ច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមនីតិវិធី។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា

រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance. កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
កិច្ចពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruk

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ចំនួនសុរប: 63