កិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលប្រជុំធំ អគារ (ឃ), លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល អមដោយ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រធាន-អនុប្រធាន សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ សមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ព័ត៌មានទាក់ទង