ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាស្តីពី “ការតម្រង់ទិសលេីការងារសិ្ថតិ​ សេដ្ឋកិច្ចនៅមូលដ្ឋាន​ ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ រាជធានី​ ខេត្ត”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០២ ខែកក្កដា ឆ្នាំ ២០២៦

នាថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០២៦​ នៅខេត្តព្រះសីហនុ, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពងឆ្នាំង បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការតម្រង់ទិសលេីការងារសិ្ថតិ​ សេដ្ឋកិច្ចនៅមូលដ្ឋាន​ ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ រាជធានី​ ខេត្ត” ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ​ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ លោក លោកស្រីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និងលោក លោកស្រីតំណាងមន្ទីរសហវ. រាជធានី ខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០២៦។

ព័ត៌មានទាក់ទង