ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០០៨ សហវ.សរណ.អហក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសការររៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧ ជូនមន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០០៨ សហវ.សរណ.អហក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសការររៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧ ជូនមន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និង លោក ជូ សុជាតិ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង ក្រុង ស្រុក លោកនាយកទីចាត់ការហិរញ្ញវត្ថុ លោក លោកស្រី មេឃុំ ចៅសង្កាត់ ជំនួយការហិរញ្ញវត្ថុ ឃុំ សង្កាត់ លោក លោកស្រី មន្រ្តីជំនាញមន្ទីរសហវខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត សរុបប្រមាណ ២០០នាក់។

ព័ត៌មានទាក់ទង