កិច្ចប្រជុំចាប់ផ្តើមការងារសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅខេត្តកំពង់ឆ្នាំង សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ តាមរយ:ប្រព័ន្ធវីដេអូZoom
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក សឹង ស៊ីថារិទ្ធ ប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តដឹកនាំដោយ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត ក្នុងកិច្ចប្រជុំចាប់ផ្តើមការងារសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅខេត្តកំពង់ឆ្នាំង សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ តាមរយ:ប្រព័ន្ធវីដេអូZoom ក្រោមអធិបតីភាព ឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខាធិការ នៃអាជ្ញាធរសវនកម្មជាតិ ។
ព័ត៌មានទាក់ទង