ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុវណ្ណភូមិ មុន្នី ខេត្តកំពង់ឆ្នាំង, លោក តូង ម៉េងធួន ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន និងសហការី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង» ដើម្បីលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងដល់សាធារណជន និងពង្រឹងទំនុកចិត្តលើសេវាធានារ៉ាប់រងនៅកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី តាន់ លីនណា អគ្គនាយករងនៃ និយ័តករធានារ៉ាប់រងកម្ពុជា តំណាងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជនជាច្រើនរូប។
នារសៀលថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា គ.ស.២០២៦, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃអ.គ.ហ.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងអគ្គលេខាធិការដ្ឋាន នៃ កសហវ., អគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំគ.៨ សាលាខេត្តកំពង់ឆ្នាំង, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សហការជាមួយរតនាគារខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយបន្តប្រកាសលេខ ១១៥៨ សហវ.ប្រក.អរតន ស្ដីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកា និងខ្លឹមសារសង្ខេប នៃប្រកាសលេខ ៧៥០ សហវ.ប្រក.អល ជូនមន្ទីរជំនាញ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ឈិន លីមពិសាល ប្រធានរតនាគារខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង ក្រុង ស្រុក តំណាងទីចាត់ការហិរញ្ញវត្ថុ លោក លោកស្រី មេឃុំ ចៅសង្កាត់ ជំនួយការហិរញ្ញវត្ថុ ឃុំ សង្កាត់ លោក លោកស្រី មន្រ្តីជំនាញ នៃមន្ទីរសហវខេត្ត និងមន្ទីរជុំវិញខេត្ត ប្រមាណ ២០០នាក់។
នាព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានញ្ជើញចូលរួមជាមួយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ វិស័យអប់រំ ចុះធ្វើការវាយតម្លៃនូវទីតាំងជាក់ស្តែងរបស់អង្គភាពជ័យលាភីផ្តល់សេវាធារណៈគំរូសម្រាប់វិស័យអប់រំ នៅសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រោមការដឹកនាំដោយ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានប្រតិភូ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក យិន សាវ៉េន អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងសហគមន៍ជាច្រើនផងដែរ ។
នាថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ គ.ស.២០២៦ នៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
(អ.ស.ហ.),
លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ
បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០០៥ អសហ ប្រក
ស្តីពីការរៀបចំរបាយការណ៍ប្រចាំឆ្នាំរបស់បុគ្គលរាយការណ៍
និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកបអាជីវកម្មបញ្ចាំ
និងប្រាតិភោគដោយអនុប្បទាន
ព្រមទាំងទម្រង់របាយការណ៍ប្រចាំខែរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រោមការដឹកនាំដោយ លោក សយ ជីវិន អគ្គនាយករងនៃ ន.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. ព្រមទាំងមានការអញ្ជើញចូលរួមពី
មន្ត្រីជំនាញ ព្រមទាំង លោក លោកស្រី ដែលជាប្រធាន អនុប្រធាន
និងតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកសាមគ្គីមានជ័យ,
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
បានរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តស្តីពី
ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
(SARMIS) ជូនដល់រដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកសាមគ្គីមានជ័យ
ក្រោមអធិបតីភាព លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត និងលោកស្រី ជា ម៉ៅ អភិបាលរងស្រុកសាមគ្គីមានជ័យ
ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋបាលស្រុក, តំណាងរដ្ឋបាលឃុំ
និងជំនួយការហិរញ្ញវត្ថុឃុំ នៃស្រុកសាមគ្គីមានជ័យ និងមន្រ្តីជំនាញ
នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើង
ក្នុងគោលបំណងជំរុញការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
របស់អាជ្ញាធរកាន់កាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាព ច្បាស់លាស់
និងត្រឹមត្រូវ ស្របតាមនីតិវិធី។
រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance.
កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។