កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លទ្ធផលការងារបណ្តុះបណ្តាលប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់គណ:កម្មាធិការបណ្តុះបណ្តាលខេត្ត
នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លទ្ធផលការងារបណ្តុះបណ្តាលប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់គណ:កម្មាធិការបណ្តុះបណ្តាលខេត្ត ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មាធិការបណ្តុះបណ្តាលខេត្ត ព្រមទាំងមានការចូលរួមពីសមាជិកគណៈកម្មាធិការ និងវិស័យឯកជនផងដែរ។
ព័ត៌មានទាក់ទង