វគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង ចំនួន ០៣ ក្រុង ស្រុក (ក្រុងកំពង់ឆ្នាំង, ស្រុករលាប្អៀរ និងស្រុកកំពង់លែង)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង, មានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង ចំនួន ០៣ ក្រុង ស្រុក (ក្រុងកំពង់ឆ្នាំង, ស្រុករលាប្អៀរ និងស្រុកកំពង់លែង) ក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយ លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
ព័ត៌មានទាក់ទង