កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការសកម្មភាព របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តកំពត, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការសកម្មភាព របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអ.គ.ហ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃមន្ទីរសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុ រាជធានី ខេត្តផងដែរ។
ព័ត៌មានទាក់ទង