កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៧ សហវ.ស.រ.ណ.អទច ស្ដីពីការពង្រឹង ការកែលម្អ ការគ្រប់គ្រង សម្បទានគ្រប់គ្រងសេវាសាធារណៈ និងលើចំណតរថយន្តទៅតាមច្រកទ្វារព្រំដែន, សារាចរលេខ ១១ សរ ស្ដីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងសារាចរណែនាំលេខ ០០៤ សហវ ស្តីពីការពង្រឹងការគ្រប់គ្រងការធ្វើអាជីវកម្ម សេវាកម្មទ្យព្យសម្បត្តិរដ្ឋ
នារសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៧ សហវ.ស.រ.ណ.អទច ស្ដីពីការពង្រឹង ការកែលម្អ ការគ្រប់គ្រង សម្បទានគ្រប់គ្រងសេវាសាធារណៈ និងលើចំណតរថយន្តទៅតាមច្រកទ្វារព្រំដែន, សារាចរលេខ ១១ សរ ស្ដីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងសារាចរណែនាំលេខ ០០៤ សហវ ស្តីពីការពង្រឹងការគ្រប់គ្រងការធ្វើអាជីវកម្ម សេវាកម្មទ្យព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិបាលខេត្ត អមដោយលោក ហុិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីតំណាងមន្ទីរជំនាញពាក់ព័ន្ធ, តំណាងលោកអភិបាលក្រុង ស្រុក, មន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងអាជីវករភាសុីគ្រប់ប្រភេទក្នុងខេត្តកំពង់ឆ្នាំង សរុបប្រមាណ ៣០ រូប៕
ព័ត៌មានទាក់ទង