កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់គណ:កម្មាធិការបណ្តុះបណ្តាលខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់គណ:កម្មាធិការបណ្តុះបណ្តាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត លោក លី ចន្ទរិទ្ធ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត លោក សំឡុក សីម៉ា អនុប្រធាននាយកដ្ឋាន គោលនយោបាយ និងយុទ្ឋសាស្រ្ត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ ។
ព័ត៌មានទាក់ទង