ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាស្ដីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ ២០២៣

សៀមរាប,នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ចំនួន ៥រូប បានចូលរួមសិក្ខាសាលាស្ដីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះមានគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀបចំថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងបរិការណ៍នៃការអនុវត្តថវិកាសមិទ្ធកម្ម និងការគ្រោងចំណាយថវិកាតាមគោលការណ៍សមាហរណកម្ម។កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Express Angkor ខេត្តសៀមរាប។

ព័ត៌មានទាក់ទង