ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្ដីពិការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិអចលនទ្រព្យដីរដ្ឋ នៃមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, មានរៀបចំកិច្ចប្រជុំស្ដីពិការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិអចលនទ្រព្យដីរដ្ឋ នៃមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតី លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត អមដោយ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងលោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជំនាញ លោក លោកស្រី តំណាងអភិបាលក្រុង ស្រុក  លោក លោកស្រី មេឃុំ ចៅសង្កាត់ និង​មន្រ្តីទទួលបន្ទុក ចំនួនប្រមាណ ២០០នាក់។
កិច្ចប្រជុំនេះក្នុងគោលបំណងជំរុញ និងប្រមូលធាតុចូល នូវបញ្ហាប្រឈម ក្នុងការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ របស់អង្គភាពកាន់កាប់ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីជាយន្តការសម្រេចឱ្យបានតាមផែនការរបស់រាជរដ្ឋាភិបាល។

ព័ត៌មានទាក់ទង