ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំសំណេះសំណាល និងប្រគល់កុំព្យូទ័រជូនដល់រដ្ឋបាលឃុំ-សង្កាត់ សម្រាប់ប្រើ​​​ប្រាស់ក្នុងការបញ្ចូលទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈប្រព័ន្ធ SARMIS
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២៦

ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មានរៀបចំកិច្ចប្រជុំសំណេះសំណាល និងប្រគល់កុំព្យូទ័រជូនដល់រដ្ឋបាលឃុំ-សង្កាត់ សម្រាប់ប្រើ​​​ប្រាស់ក្នុងការបញ្ចូលទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈប្រព័ន្ធ SARMIS ក្រោមអធិបតី លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ហុិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ តំណាងរដ្ឋបាលឃុំ-សង្កាត់ និងជំនួយការហិរញ្ញវត្ថុឃុំ-សង្កាត់ ចំនួន ៣១។
កិច្ចប្រជុំសំណេះសំណាលនេះ ក្នុងគោលបំណងប្រគល់កុំព្យូទ័រ ដែលអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់មកតាមរយៈមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចំនួន ៣១ គ្រឿង ដើម្បីប្រគល់ជូនដល់រដ្ឋបាលឃុំ-សង្កាត់ បំពេញកិច្ចការប្រចាំថ្ងៃ និងជាពិសេសសម្រាប់ប្រើប្រាស់ការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

ព័ត៌មានទាក់ទង