ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាលើស្ថានភាព និងតម្រូវការជាក់ស្ដែងក្នុងរចនាសម្ព័ន្ធរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ ២០២៦

នារសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦, លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើស្ថានភាព និងតម្រូវការជាក់ស្ដែងក្នុងរចនាសម្ព័ន្ធរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន និងបណ្ដាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ផងដែរ។
កិច្ចប្រជុំខាងលើនេះប្រព្រឹត្តទៅក្នុងគោលបំណងអនុវត្តវិធានការបន្ទាន់ឆ្លើយតបចំពោះការបាត់បង់ក្របខណ្ឌមន្ត្រីរាជការនៅបណ្តាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដោយកត្តាមួយចំនួនដូចជា: ចូលនិវត្តន៍ មរណភាព លាឈប់ និងស្ថានភាពប្រែប្រួលរដ្ឋបាលផ្សេងៗជាដើម ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការកំណត់ឱ្យច្បាស់លាស់អំពីតម្រូវការធនធានមនុស្ស ធៀបនឹងទំហំការងាររបស់អង្គភាពជាក់ស្តែង ដើម្បីអនុវត្តមុខងារភារកិច្ច និងធានានិរន្តរភាពការងាររបស់បណ្តាអង្គភាព។


ព័ត៌មានទាក់ទង