កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ច ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ប្រចាំឆ្នាំ២០២៥ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៦
នាថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមករា គ.ស.២០២៦ ម៉ោង ២:៣០នាទីរសៀល នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំពិនិត្ យនិងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ប្រចាំឆ្នាំ២០២៥ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីតំណាងអង្គភាពថ្នាក់កណ្តាលពាក់ព័ន្ធ, លោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និង ក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រសួងផងដែរ។
ព័ត៌មានទាក់ទង