កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ១១ សរ និងសារាចរណែនាំលេខ ០០៤ សហវ ជូនដល់អាជីវករភាស៊ីគ្រប់ប្រភេទ ក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ធ្វើអាជីរកម្មឆ្នាំ២០២៦
នារសៀលថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង, បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ១១ សរ ស្ដីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងសារាចរណែនាំលេខ ០០៤ សហវ ស្តីពីការពង្រឹងការគ្រប់គ្រងការធ្វើអាជីវកម្ម សេវាកម្មទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាព លោក ហុិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ, តំណាងរដ្ឋបាលអភិបាលក្រុង ស្រុក, មន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងអាជីវករភាសុីគ្រប់ប្រភេទ ក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំផ្សព្វផ្សាយនេះក្នុងគោលបំណងណែនាំ និងពង្រឹងការធ្វើអាជីវកម្មភាសុីគ្រប់ប្រភេទ ក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ការអនុវត្តឆ្នាំ២០២៦។
ព័ត៌មានទាក់ទង