កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០២១ សហវ.ស.រអថ ស្តីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត
នាព្រឹកថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង, បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០២១ សហវ.ស.រអថ ស្តីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រតិភូតំណាងនាយកដ្ឋានថវិកានីយកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកប្រធានរតនាគារខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញរតនាគារខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យគណនេយ្យមន្ទីរជំនាញ មន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរ-អង្គភាពជុំវិញខេត្ត សរុប ៦១នាក់៕
ព័ត៌មានទាក់ទង