កិច្ចប្រជុំផ្សព្វផ្សាយណែនាំពីបែបបទនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង និងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះ ប្រចាំឆ្នាំ២០២៥) និងជម្រុញការធ្វើបណ្ណកម្មសិទ្ធដីរដ្ឋ ជូនមន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំពីបែបបទនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង និងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះ ប្រចាំឆ្នាំ២០២៥) និងជម្រុញការធ្វើបណ្ណកម្មសិទ្ធដីរដ្ឋ ជូនមន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិបាល ព្រមទាំងមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជំនាញ និងមន្រ្តីជំនាញ លោក លោកស្រី តំណាងអភិបាលក្រុង ស្រុក និងមន្រ្តីជំនាញ លោក លោកស្រី មេឃុំ ចៅសង្កាត់ និងលោក លោកស្រីជំជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ចំនួនប្រមាណ ២០០នាក់។
ព័ត៌មានទាក់ទង