កិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញទិសដៅការងារបន្ត
នាព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញទិសដៅការងារបន្ត ក្រោមអធិបតីភាព ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្តផងដែរ។
ព័ត៌មានទាក់ទង